លោក កឹម សុខា ថា ការ​ជាប់​ឃុំ​របស់​លោក​ជំរុញ​ឲ្យ​ភរិយា​លោក​ក្លាយ​ជា​ស្ត្រី​រឹងមាំ​ថែម​ទៀត

លោកស៊ី ជីនពិង ក្នុង​ពិធីខួប៤០ឆ្នាំ នៃការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច ថ្ងៃទី​​១៨​ធ្នូ ២០១៨។REUTERS/Jason Lee
បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនថ្មី កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ធ្នូ នៅក្នុងកិច្ចប្រជុំមួយ នៃការិយាល័យនយោបាយបក្សកម្មុយនីស្តិចិន លោកប្រធានាធិបតី ស៊ី ជីនពីង បានតម្រូវឲ្យសមាជិកទាំងអស់ ត្រូវធ្វើស្វ័យទិតៀន សរភាពកំហុស និងប្តេជ្ញាដើរតាមមាគារដឹកនាំតែមួយ របស់លោកប្រធានាធិបតី។ បើតាមអ្នកវិភាគ ការបង្ខំឲ្យធ្វើស្វ័យទិតៀន បានបង្ហាញជាសញ្ញាណខ្លះ ស្តីពីភាពរកាំរកូសផ្ទៃក្នុង នៅក្នុងជួរដឹកនាំបក្ស ដែលអាចមានអ្នកខ្លះ មិនពេញចិត្តនឹងលោកស៊ី ជីនពីង។

ការធ្វើស្វ័យទិតៀន គឺជាទំលាប់ធ្វើការ របស់របបកម្មុយនីស្តិផ្តាច់ការ ដ៏ចាស់គំរិល។ តែការធ្វើបែបនេះ ត្រូវបានលោកប្រធានាធិតបីស៊ី ជីនពីង យកវាមកអនុវត្តជាថ្មី នៅក្នុងកិច្ចប្រជុំ ការិយាល័យនយោបាយបក្សកុម្មុយនីស្តិចិន កាលពីថ្ងៃទី២៧ធ្នូ ​ឆ្នាំ២០១៨។ ទីភ្នាក់​ងារ​ចិនថ្មី បានស្រង់ចុះផ្សាយ នូវរបាយការណ៍ប្រជុំ ដែលក្នុងនោះ គេអាចដឹងថា មន្ត្រីការិយាល័យនយោបាយបក្ស បានធ្វើស្វ័យទិតៀន ម្នាក់ម្តងៗ។
មន្ត្រីសមាជិក បានសន្យា សិក្សាពីកំហុសខ្លួន និងសន្យា ដើរតាមមាគ៌ាដឹកនាំរបស់បក្ស គោរពតាមវិន័យ ឲ្យបានខ្ជាប់ខ្ជួន មិនថាខ្លួន​ឯង ក្រុមគ្រួសារ ឬក៏មន្ត្រីក្រោមឱវាទទេ។  សមាជិកទាំងអស់​ ក៏បានប្តេជ្ញាគោរពតាម ការសម្រេចចិត្ត និងគំនិតឆ្វេងយល់របស់លោកប្រធានាធិបតី ស៊ី ជីនពីង និងត្រូវអនុវត្តតាម ដោយឥតងាករ៉េ។
លោក Willy LAM សាស្ត្រាចារ្យនៅសកលវិទ្យាល័យហុងកុង បានលើកឡើងថា ការដែល​លោក ស៊ី ជីនពីង បានតម្រូវឲ្យសមាជិកបក្ស ធ្វើស្វ័យទិតៀន និងស្បថសច្ចា បែបនេះ គឺទីមួយ លោកស៊ី ជីនពីង មានបំណងបញ្ជាក់ថា មានតែលោកម្នាក់គត់ ដែលជាតំណាងមាគ៌ា តែមួយរបស់បក្សកុម្មុយនីស្តិចិន។ តែទន្ទឹមនឹងនេះ​ វាក៏មានន័យថា លោកស៊ី ជីនពីង ទទួលស្គាល់ខ្លួនឯង ថាមានភាពរកាំរកូស មិនស្របគ្នា នៅក្នុងផ្ទៃក្នុងបក្ស។ បង្ខំឲ្យធ្វើស្វ័យទិតៀន គឺមានន័យថា មានមន្ត្រីខ្លះ ទំនងជាមិនស្មោះ ហើយចង់ដើរផ្លូវផ្សេង ខុសពីមាគ៌ាដឹកនាំរបស់លោកស៊ី ជីនពីង។
អ្នកវិភាគដដែលយល់ថា សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក​ អាចជាប្រភពនៃភាពរកាំរកូសនេះ។ លោកស៊ី ជីនពីង អាចកំពុងត្រូវបានមន្ត្រីខ្លះរិះគន់ ថាបានមើលស្រាលយុទ្ធសាស្ត្ររបស់លោកដូណាល់ ត្រាំ ដែលបានវាយសង្រ្គប់លើការនាំចេញរបស់ចិន។ កាលបរិច្ឆេទឱសានុវាទ ដើមខែមីនា កាន់តែខិតជិតមកដល់ តែចិន និងអាមេរិក នៅតែមិនទាន់មាន​កិច្ចព្រមព្រៀងនឹងគ្នា ដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។ មួយវិញទៀត មហាសន្និបាទប្រចាំឆ្នាំ នៃសភាប្រជាជនចិន ក៏នឹងខិតជិតមកដល់ដែរ ហើយដែលអ្នកវិភាគយល់ថា លោកស៊ី ជីនពីង បារម្ភខ្លាចក្រែង មានការរិះគន់ ប្រឆាំងនឹងលោកខ្លាំង ដោយសារបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម។
ដូចគ្នាដែរ លោក ហួ ប៉ូ អ្នកវិភាគនយោបាយឯករាជ្យ នៅប៉េកាំង បានលើកឡើងថា លោកស៊ី ជីនពីង ត្រូវបានអ្នកខ្លះគិតថា ជាមេដឹកនាំចិនដ៏មានអំណាច បន្ទាប់ពីលោកសេនាប្រមុខម៉ៅសេទុងមែនពិត តែលោកស៊ី ជីនពីង ជាក្មេងជំនាន់ក្រោយ ដែលមិនបានចូលរួមកសាង សាធារណៈរដ្ឋប្រជាមានិត្យចិនទេ។ ដូច្នេះ ប្រការនេះ បាន​​ធ្វើឲ្យលោកស៊ី ជីនពីង មានអារម្មណ៍មិនទុកចិត្តខ្លួនឯងហើយគិតថាខ្លួន អាចមានគេក្បត់ ជានិច្ច។ ដូច្នេះ ការតម្រូវឲ្យគេ ធ្វើស្វ័យទិតៀន និងស្បថសច្ចាថាស្មោះនឹងខ្លួន គឺជាមធ្យោបាយបន្លាច និងបង្ការ ក្នុងខណៈដែលសេដ្ឋកិច្ចចិន កំពុងតែជួបបញ្ហា ដូចពេលបច្ចុប្បន្ននេះ៕ អត្ថបទ និង រូបភាព khmer.rfi.fr
លោក កឹម សុខា ថា ការ​ជាប់​ឃុំ​របស់​លោក​ជំរុញ​ឲ្យ​ភរិយា​លោក​ក្លាយ​ជា​ស្ត្រី​រឹងមាំ​ថែម​ទៀត  លោក កឹម សុខា ថា ការ​ជាប់​ឃុំ​របស់​លោក​ជំរុញ​ឲ្យ​ភរិយា​លោក​ក្លាយ​ជា​ស្ត្រី​រឹងមាំ​ថែម​ទៀត Reviewed by Admin on Saturday, December 29, 2018 Rating: 5
ads
Powered by Blogger.