កូន​ភ្លោះ​ពីរ​នាក់​ជា​សកម្មជន​បរិស្ថាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ

ពីរ​នាក់​បង​ប្អូន​ភ្លោះ​ឈ្មោះ ជុំ ហួត និង ជុំ ហួរ មក​ដល់​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦
កូន​ភ្លោះ​ពីរ​នាក់​ដែល​ជា​សកម្មជន​បរិស្ថាន និង​ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួរ និង ជុំ ហួត ត្រឡប់​មក​ដល់​កម្ពុជា វិញ​ហើយ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា។
ពួក​គេ​ប្រាប់​អាស៊ីសេរី ថា ពួក​គេ​វិល​ត្រឡប់​មក​កម្ពុជា វិញ ក្នុង​បំណង​ចង់​បន្ត​គម្រោង​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ ជាប់​ខេត្ត​ស្ទឹងត្រែង របស់​ខ្មែរ។
យុវជន​ទាំង​ពីរ​នាក់​នេះ​បាន​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ធ្វើ​ឃាត​លោក កែម ឡី ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ដល់​ស្ថានទូត​សហរដ្ឋ​អាមេរិក។
សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ! ប្រភពពីៈវិទ្យុអាស៊ីសេរី
កូន​ភ្លោះ​ពីរ​នាក់​ជា​សកម្មជន​បរិស្ថាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ កូន​ភ្លោះ​ពីរ​នាក់​ជា​សកម្មជន​បរិស្ថាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ Reviewed by Admin on Sunday, August 21, 2016 Rating: 5
ads
Powered by Blogger.