កីឡាករ វ៉ាន់ វ៉ុន មានមោទកភាពដោយមានវាសនាលើកទង់ជាតិខ្មែរនៅប្រេស៊ីល
![]() |
| កីឡាករប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន |
កីឡាករប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន ព្រមទាំងមន្ត្រីដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានកាន់ទង់ជាតិកម្ពុជាបង្ហាញឲ្យប្រទេសជាង១០០ប្រទេសបានស្គាល់ក្នុងថ្ងៃបើកព្រឹត្តិការណ៍លំដាប់ពិភពលោកប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល កាលពីម្សិលមិញ។
ទង់ជាតិកម្ពុជាត្រូវបានបង្ហាញជាលក្ខណៈអន្តរជាតិឲ្យប្រទេសជាង១០០ប្រទេសនៅលើពិភពលោកបានស្គាល់កាលពីម្សិលមិញ។ ការបង្ហាញទង់ជាតិនេះធ្វើឡើងតាមរយៈកីឡាករប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន ព្រមទាំងគណប្រតិភូកីឡាកម្ពុជាដែលដឹកនាំដោយ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងថ្ងៃបើកការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល។
ទោះបីជាកីឡាករ វ៉ាន់ វ៉ុន ធ្លាប់បានបង្ហាញទង់ជាតិកម្ពុជាជាលក្ខណៈអន្តរជាតិជាច្រើនលើកក៏ដោយ ប៉ុន្តែនេះជាលើកទី១ហើយសម្រាប់កីឡាករប៉ារ៉ាឡាំពិកកម្ពុជារូបនេះដែលបានកាន់ទង់ជាតិកម្ពុជាបង្ហាញជាលក្ខណៈពិភពលោកនៅមុខប្រទេសដ៏ច្រើនសន្ធឹកសន្ធាប់ឲ្យបានស្គាល់បែបនេះ។ ការបង្ហាញជាលក្ខណៈពិភពលោកនេះ វាជាមោទកភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាមោទកភាពសម្រាប់ខ្លួនគេផ្ទាល់ផងដែរ ព្រោះវាជាលើកទី១សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល បេក្ខភាពកីឡាប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន នឹងប្រកួតលើវិញ្ញា១០០ម៉ែត្រក្នុងកម្រិតពិការ T54។ ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា។ ចំណែកកីឡាករ វ៉ាន់ វ៉ុន នឹងធ្វើការប្រកួតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ៕
ប្រភពពី ThmeyThmey
កីឡាករ វ៉ាន់ វ៉ុន មានមោទកភាពដោយមានវាសនាលើកទង់ជាតិខ្មែរនៅប្រេស៊ីល
Reviewed by Admin
on
Friday, September 09, 2016
Rating:
Reviewed by Admin
on
Friday, September 09, 2016
Rating:

