សម្តេចតេជោ ហ៊ុន សែន ខិតខំបង្កើតជើងហោះហើរផ្ទាល់ ដើម្បីជំរុញវិស័យទេសចរណ៍ ពីបរទេសមកកាន់កម្ពុជា

វិស័យទេសចរណ៌កម្ពុជាកំពុងរីកលូតលាស់បោះជំហានទៅមុខគួរអោយសម្គាល់ ។ កម្ពុជាមានប្រាសាទអង្គរ វត្ត និង ប្រាសាទជាច្រើនរយពាន់ទៀត ដែលជាបិតិកភ័ណ្ឌជាតិ និងពិភពលោកដ៏ល្បីល្បាញ។

 ទន្ទឹម និងនោះ យើងមានឆ្នេរសមុទ្រដ៏ល្អស្អាតជាប់ចំណាត់ថ្នាក់ពិភពលោក រួមទាំងតំបន់អេកូទេសចរណ៍ និងទេសចរណ៍ ធម្ម ជាតិដ៏សម្បូរបែបជាច្រើនទៀត។ តាមកំណើនចំនួនទេសចរណ៌សព្វថ្ងៃនេះ គឺយើង អា ចរំពឹងបានថានៅឆ្នាំ២០២០ កម្ពុជានឹងទទួល បានភ្ញៀវ ទេស ចរអន្ដរជាតិប្រមាណ ៧ លាននាក់ ព្រមជា មួយ នឹង ទេសចរណ៍ក្នុងស្រុកប្រមាណពី៨ទៅ១០លាននាក់ ត្រូវធ្វើដំណីរទស្សនានៅទូទាំងប្រទេស។ ចំ​ណូ​ល​ទេសចរណ៍នឹងកើនឡើងដល់ប្រមាណ 5,000 លាន ដុល្លា រ ក្នុងមួយឆ្នាំហើយចំណូល នេះ នឹង រួមចំ​ណែក​យ៉ាងសំខាន់ដល់កំណើននៃផលិតផលក្នុងស្រុក សរុបដែល ជួយ ដល់ ការលើកកម្ពស់ កម្រិត ជីវភាព​រស់នៅរបស់ប្រជាជននិងផ្ដល់ឱកាសការងារប្រមាណ៨០ម៉ឺននាក់ទៀតផង ។

 រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងអនុវត្តបានជោគជ័យក្នុង ការ ជំរុញវិស័យទេសចរណ៍ និងការបង្កើតជើងហោះហើរផ្ទាល់ពីបរទេសមកកាន់កម្ពុជាជាដើម។ ទន្ទឹមនិងនេះ យុទ្ធនាការកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ក៏បានចូលរួមយ៉ាងសកម្មក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជាផងដែរ ៕
ប្រភពពី Facebook សម្តេច ហ៊ុន សែន



សម្តេចតេជោ ហ៊ុន សែន ខិតខំបង្កើតជើងហោះហើរផ្ទាល់ ដើម្បីជំរុញវិស័យទេសចរណ៍ ពីបរទេសមកកាន់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ខិតខំបង្កើតជើងហោះហើរផ្ទាល់ ដើម្បីជំរុញវិស័យទេសចរណ៍ ពីបរទេសមកកាន់កម្ពុជា Reviewed by Admin on Friday, February 12, 2016 Rating: 5
ads
Powered by Blogger.