អ្នកជំនាញ៖គីម ជុងអ៊ុន​ខ្លាច​ស្លាប់​តៃហាង​ដូច​សាដាម ហ៊ូសេន ឬ​កាដាហ្វី

លោកប្រមុខការទូតចិនវ៉ាង យី

ប្រតិកម្ម​កំពុង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ជុំវិញ​ ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង ជើង​កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ។ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី១៥ មករា​ថា មនុស្ស​ខ្លាំង​កូរ៉េខាងជើង​គីម ជុងអ៊ុន​គិត​ក្នុង​ចិត្ត​ថា គឺ​មាន​តែ​ការ​បន្ត​រក្សា​កម្លាំង​នុយក្លេអ៊ែរ​ទេ​ទើប​របប​កុម្មុយនិស្ត​អាច ​បន្ត​រស់រាន​មាន​ជីវិត​បាន។ ចំណែក​ក្រុម​អ្នកជំនាញ​បាន​សង្កត់​ធ្ងន់ៗ​ថា ការ​ដែល​គីម ជុងអ៊ុន​ព្យាយាម​បំពាក់​អាវុធ​នុយក្លេអ៊ែរ​មក​ពី​ថ្នាក់ដឹកនាំ​ផ្តាច់ការ​ រូប​នេះ​មិន​ចង់​បញ្ចប់​ជីវិត​តៃហោង​ដូច​ថ្នាក់ដឹកនាំ​នៅ​អ៊ីរ៉ាក់ ឬ​មួយ​ក៏​នៅ​លីប៊ី។ ប្រតិកម្ម​ធ្ងន់ៗ​ក៏​បន្ត​មាន​ពី​ចិន​ដែរ​តាម​រយៈ​ក្រសួង​ការបរទេស​ដែល​ចង់​ ឲ្យ​មាន​ចំណាត់ការ​ពី​ក្រុម ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។
គឺ ​តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស​ចេញ​ ក្នុង​ថ្ងៃ​សុក្រ ទី១៥ មករា​ដែល​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​ថ្លែង​ថា ចិន​យល់ព្រម​ឲ្យ​មាន​ចំណាត់ការ​ចំាបាច់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ​ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ​របស់​ កូរ៉េខាងជើង។ ចិន​បាន​យល់​ឃើញ​ថា គេ​ត្រូវ​តែ​រក្សា​អំណាច​របស់​អង្គការ​សហប្រជាជាតិ និង​មិន​ត្រូវ​បំពាន​លើ​កិច្ចព្រមព្រៀង​សាយភាយ​នុយក្លេអ៊ែរ​ទេ។ លោក​វ៉ាង យី​បាន​បន្ថែម​ថា អ្វី​ដែល​ទីក្រុង​ប៉េកាំង​ចង់​បាន និង​ចង់​ឃើញ គឺ​មិនមែន​បង្ក​ឲ្យ​មាន​ភាព​ប្រឈម​មុខ​ដាក់​គ្នា​ទេ តែ​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ស្ថិរភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ។

គួរ​ជម្រាប​ជូន​ថា​កន្លង​ មក ចិន​តែងតែ​ចេញ​មុខ​ការពារ​កូរ៉េខាងជើង​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​ លិច​របស់​ខ្លួន។ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ចិន​ហាក់​ដូច​ជា​ធុនទ្រាន់ នឿយណាយ និង​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ទង្វើ​ច្រំដែល​របស់​ កូរ៉េខាងជើង​ដែល​បាន​សាកល្បង​នុយក្លេអ៊ែរ​លើកទី៤ កាល​ពី​ថ្ងៃទី៦ មករា​កន្លង​ទៅ។ ក្រៅ​ពី​ប្រតិកម្ម​ខ្លាំងៗ​របស់​ចិន ក៏​មាន​ប្រតិកម្ម​ពី​ក្រុមអ្នកជំនាញ​ដែល​ថា ការ​ដែល​លោក​គីម ជុងអ៊ុន​ព្យាយាម​ពង្រឹង និង​បន្ត​បង្ហាញ​សាច់ដុំ​នុយក្លេអ៊ែរ គឺ​មក​ពី​មនុស្ស​ខ្លំាង​កូរ៉េខាងជើង​ភ័យ​ខ្លាច​ស្លាប់​តៃហោង​ដូច​ ប្រធានាធិបតី​អ៊ីរ៉ាក់​សាដាម ហ៊ូសេន ឬ​ប្រធានាធិបតី​លីប៊ី​កាដាហ្វី ឬ​មួយ​ក៏​មេអង្គការ​ភេរវនិយម​អាល់កៃដា​អ៊ូសាម៉ា បេនឡាដេន។

នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ លោក​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ម៉ូរីម៉ូតូ​បាន​យល់​ឃើញ​ថា មាន​តែ​ការ​បន្ត​រក្សា​អំណាច​នុយក្លេអ៊ែរ​ទេ​ដែល​របប​កុម្មុយនិស្ត​ ព្យុងយ៉ាង​សង្ឃឹម​នឹង​អាច​បន្ត​រស់រាន​មាន​ជីវិត​បាន។ ទាក់ទង​នឹង​ការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​កាល​ពី​ថ្ងៃទី៦ មករា​ដែល​កូរ៉េខាងជើង​អះអាង​ជា​គ្រាប់​អ៊ីដ្រូសែន​ត្រូវ​បាន​លោក​ម៉ូរីម៉ូតូ ​បញ្ជាក់​ថា កូរ៉េខាងជើង​ពិត​ជា​កំពុង​ផលិត​គ្រាប់​អ៊ីដ្រូសែន​នោះ​មែន តែ​នៅ​មិន​ទាន់​សម្រេច​ជោគជ័យ​នៅ​ឡើយ​ទេ៕
ប្រភពពី www.khmer.rfi.fr ដោយ
អ្នកជំនាញ៖គីម ជុងអ៊ុន​ខ្លាច​ស្លាប់​តៃហាង​ដូច​សាដាម ហ៊ូសេន ឬ​កាដាហ្វី អ្នកជំនាញ៖គីម ជុងអ៊ុន​ខ្លាច​ស្លាប់​តៃហាង​ដូច​សាដាម ហ៊ូសេន ឬ​កាដាហ្វី Reviewed by Admin on Saturday, January 16, 2016 Rating: 5
ads
Powered by Blogger.