លោក សម រង្ស៊ី ព្រមានថាបើរដ្ឋាភិបាលមិនពន្យារពេលបោះឆ្នោតអំពើហិង្សានឹងផ្ទុះឡើង
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅបរទេស កាលពីថ្ងៃពុធ ទី១៧ ខែមករា បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនពន្យារពេលការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ អំពើហិង្សានឹងកើតមានឡើង ហើយកម្ពុជា ក៏នឹងត្រូវសហគមន៍អន្តរជាតិ មិនទទួលស្គាល់ទៀតផង។
លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គមទ្វីធឺ (tweeter) របស់លោក បានដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្យារពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខ រហូតដល់លោក និងលោក ហ៊ុន សែន អាចធានាបានថា ការបោះឆ្នោតនៅពេលខាងមុខយ៉ាងហោចណាស់ក៏អាចមានលក្ខណៈអប្បបរមាតាមស្តង់ដារអន្តរជាតិដែរ ដើម្បីជៀសវាងអំពើហិង្សា និងការមិនទទួលស្គាល់កម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិ។
សំណើរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោក និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាច្រើននាក់ទៀត បានបង្កើតចលនាសង្គ្រោះជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីទាមទារការដោះលែងលោក កឹម សុខា អ្នកទោសមនសិការ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ទោះបីសហគមន៍អន្តរជាតិ រួមមាន អាមេរិក និងសហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងផ្អាកជំនួយការបោះឆ្នោតក្តី ពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនទាន់ហ៊ានងើបឡើងប្រឆាំងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នៅឡើយទេ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវបានទីភ្នាក់ងារ រ៉យទ័រ (Reuters) ដកស្រង់សម្ដីថា លោក សម រង្ស៊ី កំពុងបង្កើតបរិយាកាសភ័យខ្លាច។ លោកបញ្ជាក់ថា កម្ពុជាមិនចាំបាច់ពន្យារពេលនៃការបោះឆ្នោតនោះទេ។ ដោយ RFA

| អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ |
លោក សម រង្ស៊ី ព្រមានថាបើរដ្ឋាភិបាលមិនពន្យារពេលបោះឆ្នោតអំពើហិង្សានឹងផ្ទុះឡើង
Reviewed by Admin
on
Thursday, January 18, 2018
Rating: