ព្រះសង្ឃ ប៊ុត ប៊ុនតិញ សម្រេច​ព្រះទ័យ​ចូលរួម​វេទិកា​របស់​លោក​នាយក​រដ្ឋមន្ត្រី

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បីយុត្តិធម៌​សង្គម បង្ហាញ​សំណង់​របង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ក្រុមហ៊ុន​ណាហ្គាវើល ​ជួសជុល នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សម្រេច​ព្រះទ័យ​ចូលរួម​កិច្ច​ពិភាក្សា​អំពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» ដែល​ដឹកនាំ​កិច្ច​ប្រជុំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២២ សីហា នា​វិមាន​សន្តិភាព។
ការ​សម្រេច​ព្រះទ័យ​និមន្ត​ចូលរួម​របស់​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ជា​សកម្មជន​ការពារ​បរិស្ថាន​អង្គ​នេះ បន្ទាប់​ពី​ព្រះអង្គ​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​សហការី​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថា របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​នោះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។
ព្រះអង្គ​មាន​ថេរ​ដីកា​ប្រាប់​អាស៊ីសេរី ថា នេះ​ជា​ឱកាស​ដ៏​ល្អ​របស់​ព្រះអង្គ​ក្នុង​ការ​ផ្ដល់​មតិ​យោបល់ ជាពិសេស​ផ្ដល់​របាយការណ៍​ជាប់​ទាក់ទង​នឹង​តំបន់​ព្រៃ​ឡង់ ដែល​ព្រះអង្គ​បាន​ចុះ​ល្បាត​កន្លង​ទៅ ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ក្រសួង​បរិស្ថាន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ប្រគេន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ ក្នុង​លិខិត​និមន្ត​របស់​ក្រសួង​បរិស្ថាន ដែល​រៀបចំ​វេទិកា​នៅ​វិមាន​សន្តិភាព​នោះ គឺ​យោង​តាម​ចំណារ​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ដែល​ត្រូវ​និមន្ត​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចូល​រួម។
សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ! ប្រភពពីៈ RFA Khmer
ព្រះសង្ឃ ប៊ុត ប៊ុនតិញ សម្រេច​ព្រះទ័យ​ចូលរួម​វេទិកា​របស់​លោក​នាយក​រដ្ឋមន្ត្រី ព្រះសង្ឃ ប៊ុត ប៊ុនតិញ សម្រេច​ព្រះទ័យ​ចូលរួម​វេទិកា​របស់​លោក​នាយក​រដ្ឋមន្ត្រី Reviewed by Admin on Sunday, August 21, 2016 Rating: 5
ads
Powered by Blogger.