សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលក់ម៉ាស និងរោងចក្រកាត់ដេរចូលរួមទាំងអស់គ្នា

កាលពីព្រឹកមិញថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០ ក្នុងពេលអញ្ជើញថ្លែងសន្និសីទកាសែតនៅវិមានសន្តិភាពអំពីស្ថានភាពជំងឺកូរ៉ូណានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើសុំត្រង់ដល់អាជីវករ និងអ្នកលក់ម៉ាសទូទាំងប្រទេស សូមកុំតម្លើងតម្លៃម៉ាសលក់កេងចំណេញក្នុងពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងត្រូវការ។ សូមបងប្អូនលក់តម្លៃធម្មតាឬថោកជាងនេះ ដើម្បីចូលរួមចំណែកជួយពលរដ្ឋយើងជាពិសេសក្នុងស្ថានភាពនិងតម្រូវការដូចក្នុងពេលនេះ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បណ្តារោងចក្រកាត់ដេរ សូមចូលរួមជួយផលិតម៉ាសអោយកម្មករកម្មការនីប្រើប្រាស់អោយបានគ្រប់គ្នា និងជួយផ្គត់ផ្គង់ដល់រដ្ឋផងដែរ។ ចំពោះក្រុមគ្រួសារណាដែលអាចដេម៉ាសពាក់ដោយខ្លួនឯងបាន គឺសូមចូលដេរសម្រាប់អោយក្រុមគ្រួសារប្រើប្រាស់ដើម្បីកាត់បន្ថយការចំណាយ៕ ប្រភពពី SPM



សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលក់ម៉ាស និងរោងចក្រកាត់ដេរចូលរួមទាំងអស់គ្នា សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលក់ម៉ាស និងរោងចក្រកាត់ដេរចូលរួមទាំងអស់គ្នា Reviewed by Admin on Friday, January 31, 2020 Rating: 5
ads
Powered by Blogger.