សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ដល់​​ខេត្ត​តាកែវ​ហើយ​ខណៈ​មាន​អ្នក​ចូលរួម​ប្រមាណ​២លាន​នាក់

ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី នៅ​​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
សព​របស់​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ដល់​ស្រុក​កំណើត​របស់​លោក ក្នុង​ខេត្ត​តាកែវ​ហើយ នៅ​ល្ងាច​ម៉ោង​ប្រមាណ​៦ នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ បន្ទាប់​ពី​ដង្ហែ​អស់​រយៈពេល​ប្រមាណ​ជាង ១៣​ម៉ោង។
ពិធី​ដង្ហែ​សព​លោក កែម ឡី បាន​ដង្ហែ​ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ តាម​ពី​ម៉ោង​៧ព្រឹក​មក ឆ្ពោះ​មក​កាន់​ស្រុក​កំណើត​របស់​លោក នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់។
សមាជិក​គណៈកម្មការ​បុណ្យ លោក ប៉ា ងួនទៀង សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា តាម​ការ​ប៉ាន់​ប្រមាណ​របស់​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ចំពោះ​អ្នក​ចូលរួម​ដង្ហែ​សព មាន​ប្រមាណ ២​លាន​នាក់ និង​ប្រវែង​ក្បួន​ប្រមាណ ៣០​គីឡូ​ម៉ែត្រ។
សព​លោក កែម ឡី បាន​តម្កល់​នៅ​ក្នុង​វត្ត​ចាស់ ចំនួន​១៥​ថ្ងៃ​ហើយ ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មក។
ទើប​នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ គណៈកម្មការ​បុណ្យ​សព និង​ក្រុម​គ្រួសារ​លោក កែម ឡី សម្រេច​ហែ​មក​កាន់​ស្រុក​កំណើត​របស់​ខ្លួន នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ដោយ​មាន​​អ្នក​ចូលរួម​ទាំង​នៅ​រាជធានី​ភ្នំពេញ ទាំង​តាម​ដង​ផ្លូវ​ដែល​ដង្ហែ និង​ពលរដ្ឋ​មក​ពី​ខេត្ត​ដទៃ​ទៀត រាប់​សែន​នាក់។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ... www.rfa.org/khmer
សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ដល់​​ខេត្ត​តាកែវ​ហើយ​ខណៈ​មាន​អ្នក​ចូលរួម​ប្រមាណ​២លាន​នាក់ សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ដល់​​ខេត្ត​តាកែវ​ហើយ​ខណៈ​មាន​អ្នក​ចូលរួម​ប្រមាណ​២លាន​នាក់ Reviewed by Admin on Sunday, July 24, 2016 Rating: 5
ads
Powered by Blogger.