លោក Duterte ទទួលញញួរជាប្រធានអាស៊ានពីនាយករដ្ឋមន្ត្រីឡាវ
«ឯកឧត្តមប្រធានាធិបតី Rodrigo Duterte ក្នុងឱកាសនេះ ខ្ញុំមានកិត្តិយសផ្ទេរតំណែងប្រធានអាស៊ានឲ្យហ្វីលីពីន ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧» ។ នេះជាសម្ដីរបស់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ដែលជាប្រធានអាស៊ានឆ្នាំ២០១៦ ក្នុងពិធីបិទកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
នាយករដ្ឋមន្ត្រីឡាវបន្តថា ឡាវ នឹងបន្តការគាំទ្ររបស់ខ្លួនដល់ហ្វីលីពីន។ បន្ទាប់ពីទទួលតំណែងប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន បានសាទរនាយករដ្ឋមន្ត្រីឡាវ ដែលដឹកនាំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០១៦ ។ លោកនិយាយថា ហ្វីលីពីន ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីកាច់ចង្កូតអាស៊ាន និងដឹកនាំអាស៊ាន។
យោងតាមសារព័ត៌មាន Rappler លោកប្រធានាធិបតី Duterte បន្តទៀតថា៖ «ខ្ញុំទទួលបានប្រយោជន៍យ៉ាងច្រើន ពីការពិភាក្សា និងការផ្លាស់ប្ដូរយោបល់របស់យើង។ បទពិសោធទាំងនេះ ធ្វើឲ្យខ្ញុំយល់ច្បាស់ ពីការកសាងសហគមន៍របស់យើង»៕
នាយករដ្ឋមន្ត្រីឡាវបន្តថា ឡាវ នឹងបន្តការគាំទ្ររបស់ខ្លួនដល់ហ្វីលីពីន។ បន្ទាប់ពីទទួលតំណែងប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន បានសាទរនាយករដ្ឋមន្ត្រីឡាវ ដែលដឹកនាំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០១៦ ។ លោកនិយាយថា ហ្វីលីពីន ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីកាច់ចង្កូតអាស៊ាន និងដឹកនាំអាស៊ាន។
យោងតាមសារព័ត៌មាន Rappler លោកប្រធានាធិបតី Duterte បន្តទៀតថា៖ «ខ្ញុំទទួលបានប្រយោជន៍យ៉ាងច្រើន ពីការពិភាក្សា និងការផ្លាស់ប្ដូរយោបល់របស់យើង។ បទពិសោធទាំងនេះ ធ្វើឲ្យខ្ញុំយល់ច្បាស់ ពីការកសាងសហគមន៍របស់យើង»៕
លោក Duterte ទទួលញញួរជាប្រធានអាស៊ានពីនាយករដ្ឋមន្ត្រីឡាវ
Reviewed by Admin
on
Friday, September 09, 2016
Rating:
Reviewed by Admin
on
Friday, September 09, 2016
Rating:

