អ្នក​កាសែត​​ព្រមាន​​ប្ដឹង​មេការ​ស្តង់​ស្តុក​ជ្រូក​នៅ​បាត់ដំបង​ពី​បទ​គំរាមកំហែង





មេការ​ស្តង់​ដាក់​ជ្រូក “ជំនោរ​ជាយដែន” នៅ​ខែត្រ​បាត់ដំបង ឈ្មោះ ឃីម (ឆ្វេង) ក្នុង​ពេល​រារាំង​មិន​ឲ្យ​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦។

អ្នក​យកព័ត៌មាន​ក្នុង​ស្រុក​ម្នាក់ ​គ្រោង​ប្ដឹង​មេការ​ស្តង់​ដាក់​ជ្រូក​មួយ​នៅ​ខែត្រ​បាត់ដំបង ទៅ​តុលាការ បន្ទាប់ពី​បុគ្គលិក​ស្តង់​ដាក់​ជ្រូក​នោះ បាន​ប្រើ​ហិង្សា​ដណ្ដើម​យក​ម៉ាស៊ីន​ថត​រូប​ពី​អ្នក​កាសែត​មួយ​ក្រុម ក្នុង​នោះ​មាន​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ផង។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ពេល​ដែល​ក្រុម​អ្នក​សារព័ត៌មាន​បាន​ចុះ​ទៅ​ផ្ដិត​យក​រូបភាព និង​វីដេអូ អំពី​ការ​លាង​ជ្រូក​ដែល​ដឹក​ពី​ប្រទេស​ថៃ បង្ហូរ​លាមក​ចូល​ទៅ​ក្នុង​ទឹកអូរ ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ​ប្រើប្រាស់​ប្រចាំថ្ងៃ។
អ្នក​យក​ព័ត៌មាន​កាសែត​ខ្មែរ​ម្ចាស់​ស្រុក គំរាម​ប្ដឹង​មេការ​ស្តង់​ដាក់​ជ្រូក ពាក់​ស្លាក “ជំនោរ​ជាយដែន” គឺ​លោក ឃីម នៅ​ខែត្រ​បាត់ដំបង ប្រសិនបើ​មិន​សុំទោស​ជា​សាធារណៈ​ដល់​អ្នក​សារព័ត៌មាន​ទាំង ៤​នាក់ ដែល​ត្រូវ​មេការ​ក្រុមហ៊ុន​មួយ​នេះ​ជេរប្រមាថ និង​ប្រើ​ហិង្សា​ដាក់៖ «»។
អ្នក​កាសែត​ចំនួន ៤​នាក់ ត្រូវ​បាន​មេការ​ឈ្មោះ ឃីម ប្រចាំ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ជ្រូក​ពី​ប្រទេស​ថៃ ចូល​តាម​ច្រក​របៀង​ភ្នំ​ដី ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង គំរាមកំហែង​យក​ដៃ​ចង្អុលមុខ ហើយ​ជេរប្រមាថ ដូចជា​ហៅ​អា អ្ហែង អញ ដល់​អ្នក​កាសែត និង​ស្ទុះ​មក​ចាប់​កាមេរ៉ា​ប្រទាញប្រទង់​យ៉ាង​ខ្លាំងក្លា​យក​ពី​ដៃ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី បម្រុង​យក​ទៅ​បោក ឬ​បំផ្លាញ​រូបភាព​ចោល ខណៈ​កំពុង​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​របង​ទីកន្លែង​ស្ដុក​ជ្រូក នៅ​ជាប់​អូរ​ព្រំដែន ភូមិ​ត្រពាំងព្រលឹត ឃុំ​ត្រពាំងព្រលឹត ស្រុក​សំពៅលូន នោះ។  ហេតុការណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា៖ «»។
កន្លង​មក ប្រជាពលរដ្ឋ​រស់​នៅ​តាម​អូរព្រំដែន ជា​ច្រើន​គ្រួសារ​ត្អូញត្អែរ​បញ្ហា​អាជីវកម្ម​នេះ​ថា តែងតែ​លាង​សំអាត​ជ្រូក​ធ្លាក់​ទាំង​លាមក​ចូល​ទៅ​ក្នុង​អូរ ដែល​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ​ធ្វើ​ឲ្យ​ក្លិន​ស្អុយ ហើយ​ព្រួយ​បារម្ភ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់។
អាស៊ីសេរី​ពុំ​អា​ចរក​ប្រភព​ទាក់ទង​ថៅកែ​ស្តង់​ដាក់​ជ្រូក ក្រោម​ស្លាក “ជំនោរ​ជាយដែន” គឺ​លោក ឆាង ដែល​ជា​សាច់ញាតិ​អធិការ​នគរបាល​ស្រុក​សំពៅលូន ដើម្បី​ឆ្លើយ​តប​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។
​ទោះ​ជា​យ៉ាង​ណា អធិការ​នគរបាល​ស្រុក​សំពៅលូន លោក ពេជ្រ សារ៉ែន បាន​អោយ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​ថា មិន​មាន​ភាគី​ជម្លោះ​ទាំង​សង​ខាង​ណា​មក​ទាក់ទង​លោក​ទេ​នៅ​ពេល​កើតហេតុ​នោះ គឺ​មាន​តែ​អ្នក​សារព័ត៌មាន​នៅ​ភ្នំពេញ ទាក់ទង​មក​សួរ​នាំ​ប៉ុណ្ណោះ។ រី​ឯ​ចំណុច​ថា លោក​ជា​សាច់ញាតិ​របស់​ម្ចាស់​ស្តង់​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​លោក​នោះ​ទេ៖ «»។
ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា បាន​អោយ​ដឹង​ថា ជានិច្ចកាល​អ្នក​សារព័ត៌មាន​តែងតែ​រង​នូវ​ការ​គំរាមកំហែង​ពី​ឈ្មួញ​ខុស​ច្បាស់​នៅ​ពេល​ដែល​ពួកគាត់​ទៅ​ចុះ​បំពេញ​វិជ្ជាជីវៈ។ ដូច្នេះ​ក្នុង​ករណី​នេះ ប្រសិនបើ​អ្នក​សារព័ត៌មាន​ចង់​ប្ដឹង​ខាង​ភាគី​ឈ្មួញ​នោះ ក្លឹប​អ្នក​កាសែត​កម្ពុជា កំពុង​តែ​សិក្សា​ករណី​នេះ ហើយ​ក្លឹប​នឹង​អាច​ផ្ដល់​ជំនួយ​ផ្លូវ​ច្បាប់​តាម​ជាក់ស្ដែង៖ «»។
អ្នក​យកព័ត៌មាន​ទាំង ៤​នាក់ ដែល​រង​ការ​ជេរ​ប្រមាថ គំរាមកំហែង​នោះ រួម​មាន លោក ហ៊ុំ ចំរើន អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក គង់ រតនា អ្នក​យក​ព័ត៌មាន​កាសែត​ខ្មែរ​ម្ចាស់​ស្រុក លោក សុខ កុសល អ្នក​យក​ព័ត៌មាន​កម្ពុជា​ជោគជ័យ និង​លោក ខុម អ្នក​យក​ព័ត៌មាន​កាសែត​និស្សិត​ក្មេង​វត្ត ប្រចាំ​ខេត្ត​បាត់ដំបង៕
ប្រភពពី RFA
អ្នក​កាសែត​​ព្រមាន​​ប្ដឹង​មេការ​ស្តង់​ស្តុក​ជ្រូក​នៅ​បាត់ដំបង​ពី​បទ​គំរាមកំហែង អ្នក​កាសែត​​ព្រមាន​​ប្ដឹង​មេការ​ស្តង់​ស្តុក​ជ្រូក​នៅ​បាត់ដំបង​ពី​បទ​គំរាមកំហែង Reviewed by Admin on Saturday, August 27, 2016 Rating: 5
ads
Powered by Blogger.