លោ​ក​ ​គុ​ល​ ​ប​ញ្ញា ៖ ​​កា​រ​ស​ម្តែ​ង​ឆ​ន្ទៈ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​ក​រ​ណី​លោក​ ​កែ​ម​ ​​ឡី កំ​ពុ​ង​ឱ្យ​ស​ញ្ញា​ច្បា​ស់​អំ​ពី​កា​រ​លើ​ក​កំ​ព​ស់​គុ​ណ​ត​ម្លៃ​ជា​សេ​ច​ក្ដី​ក្លា​ហាន​និ​ង​កា​លះ​ប​ង់​​ដើ​ម្បី​កា​រ​ប​ញ្ចេ​ញ​ម​តិ​ដ​ល់​ស​ង្គ​ម​ និ​ង​ន​យោ​ប​

នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល លោក គុល បញ្ញា បានលើកឡើងថា ការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋក្នុងករណី
លោក កែម ឡី បានកំពុងឱ្យសញ្ញាច្បាស់អំពីការលើកកំពស់គុណតម្លៃជាសេចក្ដីក្លាហាន និងកាលះបង់ដើម្បីការបញ្ចេញ
មតិដិតដល់អំពីសង្គម និងនយោបាយ។

លោក គុល បញ្ញា លើកឡើងបែបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី២៣ កក្កដា នេះ ។ 
លោកបន្តថា ពិតជាមោទនភាពដែលការចូលរួមរបស់ប្រជាពលរដ្ឋ កម្ពុជាក្នុងជីវភាពសង្គមនិងនយោបាយ កាន់តែមាន
គុណភាព បែបសន្តិវិធីនិងមាន ភាពចម្រុះគ្រប់ស្រទាប់ ហើយការចូលរួមរបស់ប្រជាពលរដ្ឋលើករណីលោកបណ្ឌិត
កែម ឡី នេះ គឺជាមនសិការជាតិដ៏ត្រឹមត្រូវមួយ។

នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល រូបនេះបានអំពាវនាវដល់ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យមានការបង្ហាញវត្ត
មាន ឬការចូលរួមច្រើនកុះករដោយសន្តិវិធី និងរបៀបរៀបរយក្នុងពិធីហែសពដែលនឹងបញ្ចាក់បន្ថែមជ័យជំនះទៅលើ
អំពីហឹង្សា និងការគំរាមកំហែង។

លោកបណ្ឌិត កែមឡី  ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង តែម្ដងស្ថិត
នៅក្នុង Star Mart របស់ការ៉ាស់ស៊ាំង Caltex នៅម្ដុំស្តុបបូកគោនៅព្រឹកថ្ងៃទី១០កក្កដា ឆ្នាំ ២០១៦ នៅវេលាម៉ោង
ជិត១០ ព្រឹក។

លោកបណ្ឌិត កែម ឡី គឺជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគ១រូបដែលត្រូវបានប្រ ជាពលរដ្ឋខ្មែរ 
និងអ្នកសារព័ត៌មានដាក់រហ័សនាមឱ្យថា ជាអ្នកវិភាគឯករាជ្យ ព្រោះការវិភាគរបស់លោក ផ្អែកលើការពិត និងមានទិន្ន
ន័យច្បាស់លាស់ដែលបានប៉ះពាល់ដល់ប្រយោជន៍អ្នកមានអំណាចមួយ ចំនួន ។ ឃាតកម្មលើបណ្ឌិតកែម ឡី ត្រូវ
បានមហាជនខ្មែរ និងបណ្ដាប្រទេសមហាអំណាច ក៏ដូចជា អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិអំពាវនាវឱ្យស៊ើប
អង្កេតឱ្យបានច្បាស់លាស់។


សពរបស់លោកបណ្ឌិត កែម ឡី នឹងដង្ហែទៅកាន់ភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃអាទិត្យទី
២៤ ខែកក្កដា ឆ្នាំ ២០១៦ ស្អែកនេះ ផ្ដើមចេញពីវត្តចាស់ឆ្លងកាត់ស្ពានជ្រោយចង្វារ តាមបណ្ដោយមហាវិថីផ្លូវព្រះមុន្នី
វង្សរហូតដល់ស្តប់បត់ស្ដាំ ទៅតាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៊ី ឆ្ពោះទៅរង្វង់មូលចោមចៅ តម្រង់ឆ្ពោះទៅកាន់ផ្លូវ
ជាតិលេខ ៣ ដើម្បីបន្តដំណើរទៅកាន់ ស្រុកកំណើតបណ្ឌិត កែម ឡី ៕ ប្រភពពី​ http://imnsj.org/

លោ​ក​ ​គុ​ល​ ​ប​ញ្ញា ៖ ​​កា​រ​ស​ម្តែ​ង​ឆ​ន្ទៈ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​ក​រ​ណី​លោក​ ​កែ​ម​ ​​ឡី កំ​ពុ​ង​ឱ្យ​ស​ញ្ញា​ច្បា​ស់​អំ​ពី​កា​រ​លើ​ក​កំ​ព​ស់​គុ​ណ​ត​ម្លៃ​ជា​សេ​ច​ក្ដី​ក្លា​ហាន​និ​ង​កា​លះ​ប​ង់​​ដើ​ម្បី​កា​រ​ប​ញ្ចេ​ញ​ម​តិ​ដ​ល់​ស​ង្គ​ម​ និ​ង​ន​យោ​ប​ លោ​ក​ ​គុ​ល​ ​ប​ញ្ញា ៖ ​​កា​រ​ស​ម្តែ​ង​ឆ​ន្ទៈ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​ក​រ​ណី​លោក​ ​កែ​ម​ ​​ឡី កំ​ពុ​ង​ឱ្យ​ស​ញ្ញា​ច្បា​ស់​អំ​ពី​កា​រ​លើ​ក​កំ​ព​ស់​គុ​ណ​ត​ម្លៃ​ជា​សេ​ច​ក្ដី​ក្លា​ហាន​និ​ង​កា​លះ​ប​ង់​​ដើ​ម្បី​កា​រ​ប​ញ្ចេ​ញ​ម​តិ​ដ​ល់​ស​ង្គ​ម​ និ​ង​ន​យោ​ប​ Reviewed by Admin on Sunday, July 24, 2016 Rating: 5
ads
Powered by Blogger.