​លោ​ក​ ​ជុ​ន ​ចា​​ន់​បុ​ត្រ ​ស​រ​សេ​រ​លិ​ខិ​ត​ចំ​ហរ​​ជូ​ន​​​​​​​លោ​ក​ប​ណ្ឌិ​ត​កែ​ម​ ​ឡី ​​​ខ​ណៈពិ​ធី​ដ​​ង្ហែ​ស​ព​ប​ណ្ឌិ​ត​ ​កែ​ម​ ឡី​ ទៅ​កា​​ន់​ស្រុ​ក​កំ​ណើ​ត​​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​​

នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីនៅប្រទេសកម្ពុជាលោក ជុន ចាន់បុត្រ បានសរសេរលិខិតចំហរគោរពជូនចំពោះវិញ្ញាណ
ក្ខន្ធរបស់លោកបណ្ឌិត កែម ឡី បង្ហោះចូលបណ្ដាញសង្គមហ្វេសប៊ុកដោយបានរៀប រាប់ពីរឿងរ៉ាវជាច្រើន ពិសេសកិច្ច
ការងារដែលលោកបានធ្វើជាមួយនឹងលោកបណ្ឌិត កែម ឡី ។


ខាងក្រោមនេះគឺជាលិខិតចំហរទាំងស្រុងដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យបានប្រមូលយកពីទំព័រហ្វេសប៊ុករបស់លោក ជុន ចាន់បុត្រ ដើម្បីចែកជូនដល់ប្រិយមិត្តអ្នកអាន និងអ្នកស្ដាប់តាមរយៈគេហទំព័រវិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ។ សូមអានខ្លឹមសាទាំងស្រុងដូចតទៅ!


លោកបណ្ឌិត កែម ឡី ជាទីគោរព! លោកបានចែកឋានទៅ១៣ ថ្ងៃហើយ។ ខ្ញុំសូមជំរាបលោកតាមត្រង់ ថាមកទល់នឹង
ថ្ងៃនេះ ខ្ញុំនៅតែអួលដើមករនៅឡើយពេលដែលខ្ញុំនឹកដល់លោក។ តែយ៉ាងណាក៏ដោយ ក្នុងថ្ងៃផ្សាយពិសេស នាឱកាស
ដង្ហែរសពលោកនៅថ្ងៃស្អែកនេះ ខ្ញុំនឹងព្យាយាមទប់អារម្មណ៍អោយបានហ្នឹងហ្ន៎ ដើម្បីរួមចំណែកជូនដំណើរលោកជាចុង
ក្រោយ ទៅកាន់ស្រុកកំណើតលោកវិញ។


តាមពិតលោកតែងតែដាស់តឿនពួកយើង មិនអោយមានទុក្ខសោកយូរទេ។ ពាក្យមួយឃ្លារបស់លោកដែលយើងទន្ទេញ

ចាំមាត់គ្រប់គ្នានៅពេលនេះ គឺ "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត។" យើងនឹងអនុវត្តតាមបណ្តាំនេះអោយបាន

ខ្ជាប់ខ្ជួន។


ថ្វីត្បិតតែ ថ្ងៃស្អែកនេះអ្នកដែលគោរពស្រឡាញ់លោកជាច្រើនម៉ឺននាក់ អាចនឹងទៅចូលរួមដង្ហែរសពលោកក្តី ពួកគាត់

នៅតែរកចំឡើយមិនទាន់ឃើញថាហេតុអ្វីក៏គេដាច់ចិត្តផ្តាច់យកជីវិតលោកទាំងស្រស់ៗបែបនេះ។ ខ្ញុំក៏មានចម្ងល់នេះ

ដែរ។ នៅពេលដែលលោកចូលរួមក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ជាមួយខ្ញុំ លោកលើកឡើងថាអ្នកប្រដាល់ 
Mike Tyson នៅស្រុកខ្មែរ ខាំទាំងគូប្រកួត ខាំទាំងអ្នកអង្គុយមើល។ តែលោកមិនដែលគិតថា Mike Tyson អាចហក់
មកខាំលោក ដែលលោកថា គ្រាន់តែជាអ្នករូតវាំងនននោះទេ។



ខ្ញុំនៅស្រណោះសម្តីនេះណាស់។ យើងទាំងអស់គ្នាដែលបំរើការងារជាអ្នកផ្សព្វផ្សាយព័ត៌មាន ក៏ស្ថិតនៅក្នុងក្រុមអ្នករូត

វាំងនននេះ ដូចលោកដែរ។ ក្នុងបេសកកម្មរបស់យើង ដែលជាអ្នកបើកកកាយនូវអំពើរពុករលួយ អំពើរំលោភជិះជាន់ 

អំពើអយុត្តិធម៌នានាក្នុងសង្គម និងជាពិសេស ជាអ្នកដែលហ៊ានដេញដោលសាកសួរ យកព័ត៌មានដែលគេព្យាយាម
បង្វែងដាន យើងបានធ្វើមនុស្សខ្លះខឹង មនុស្សខ្លះស្អប់ និងធ្លាប់ត្រូវបានគេគំរាមកំហែង ព្រមទាំងទទួលនូវពាក្យប្រមាថ
មាក់ងាយមកលើជាប្រចាំ តែយើងក៏ទទួលបាននូវការលើកទឹកចិត្ត ការស្រឡាញ់ និងគាំទ្រ ពីមនុស្សភាគច្រើនដែល
មានសមានចិត្តមកលើយើងដែរ។



ពួកយើងទាំងអស់គ្នា តាំងចិត្តប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងការងារប្រចាំថ្ងៃរបស់យើង ក៏ព្រោះតែយើងជឿជាក់ថា

យើងអាចរួមចំណែកជួយប្រជាជាតិកម្ពុជា អោយមានការផ្លាស់ប្តូរក្នុងជីវភាពរស់នៅ និងមានការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ

មួយ។ ហើយនេះក៏ជាបំណងរបស់លោកបណ្ឌិត កែម ឡី ដែរ។ លោកតែងហ៊ានរិះគន់ដោយត្រង់ចំពោះអ្នកនយោបាយ
ពីគ្រប់គណបក្ស។ លោកជួយផ្តល់គំនិតនិងទស្សនៈដោយមិនប្រកាន់បក្សនិងនិន្នាការនយោបាយ ដើម្បីអោយមានការ
កែប្រែចំនុចអសកម្មជាប្រយោជន៍ដល់ប្រជាជាតិខ្មែរទាំងមូល។



ឃាតករអាចឆក់យកជីវិតលោកមែន តែគេមិនអាចយកឧត្តមគតិ និងវិរភាពក្លាហានរបស់លោកបានទេ។ ការចូលរួម

កំដររូបកាយដែលគ្មានវិញ្ញាណរបស់លោក ដោយស្មោះស្ម័គ្រពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈនេះហើយ ជាតឹក

តាងនៃភក្តីភាពដ៏មោះមុតចំពោះលោក។


ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំសូមសារភាពថា ខ្ញុំពិបាកនឹងបំភ្លេចលោក ដែលជាវាគ្មិនដ៏ប្រសើរមួយរូបក្នុងកម្មវិធីរបស់យើង

ណាស់។ ថ្វីត្បិតតែវាជាសោកនាដកម្មដ៏ធំមួយក្នុងការបាត់បង់រូបលោក ខ្ញុំក៏សូមសម្តែងនូវកតញ្ញូតាចំពោះការចូលរួម

វិភាគទានទាំងអស់របស់លោកចំពោះវិទ្យុនិងទូរទស្សន៍អាស៊ីសេរី និងចំពោះប្រជាជាតិខ្មែរ។


ថ្ងៃស្អែកនេះ ខ្ញុំមិនបានទៅដង្ហែរសពលោកផ្ទាល់ទេ តែខ្ញុំនឹងចូលរួមជូនដំណើរលោកជាមួយអ្នកគាំទ្រនិងគោរពលោក

តាមរលកធាតុអាកាសពីចម្ងាយ។ នេះមិនមែនមកពីខ្ញុំអាក់អន់ស្រពន់ចិត្តនឹងលោកដែលចាកចេញទៅដោយមិនបាន

លាគ្នាមួយម៉ាត់នោះទេ តែមកពីខ្ញុំមានភារៈនៅបន្តបេសកកម្មមួយចំនួនរបស់លោកដែលលោកធ្វើមិនទាន់បានចប់
សព្វគ្រប់។ លោកប្រាកដជាយល់នូវទឹកចិត្តរបស់ខ្ញុំចំពោះលោក។ ខ្ញុំសូមគោរពលាលោកពីចម្ងាយ និងសូមអោយ
វិញ្ញាណក្ខន្ធរបស់លោកបានដល់សុគតិភព។



ពីខ្ញុំជុន ច័ន្ទបុត្រ ដៃគូពិភាក្សាម្នាក់របស់លោក៕  ប្រភពពី http://imnsj.org
​លោ​ក​ ​ជុ​ន ​ចា​​ន់​បុ​ត្រ ​ស​រ​សេ​រ​លិ​ខិ​ត​ចំ​ហរ​​ជូ​ន​​​​​​​លោ​ក​ប​ណ្ឌិ​ត​កែ​ម​ ​ឡី ​​​ខ​ណៈពិ​ធី​ដ​​ង្ហែ​ស​ព​ប​ណ្ឌិ​ត​ ​កែ​ម​ ឡី​ ទៅ​កា​​ន់​ស្រុ​ក​កំ​ណើ​ត​​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​​  ​លោ​ក​ ​ជុ​ន ​ចា​​ន់​បុ​ត្រ ​ស​រ​សេ​រ​លិ​ខិ​ត​ចំ​ហរ​​ជូ​ន​​​​​​​លោ​ក​ប​ណ្ឌិ​ត​កែ​ម​ ​ឡី ​​​ខ​ណៈពិ​ធី​ដ​​ង្ហែ​ស​ព​ប​ណ្ឌិ​ត​ ​កែ​ម​ ឡី​ ទៅ​កា​​ន់​ស្រុ​ក​កំ​ណើ​ត​​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​​ Reviewed by Admin on Sunday, July 24, 2016 Rating: 5
ads
Powered by Blogger.